ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បារាំងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈការឆ្លងវីរុសកូវីដ១៩ បានថយចុះ

(បារាំង)៖ ទីភ្នាក់ងារព័ត៌មាន Associated Press  របស់អាមេរិក បានផ្សាយថា អាជ្ញាធរបារាំង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទប្រទេស ខណៈការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្ស ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ បានថយចុះជាបណ្តើរៗ។

 ការបន្ធូរបន្ថយវិធានការដំបូងនេះ គឺប្រជាពលរដ្ឋអាចធ្វើដំណើរ បានតែក្នុងរង្វង់តិចជាង១០០គីឡូម៉ែត្រ ហើយបើការធ្វើដំណើរឆ្ងាយជាងនេះ ត្រូវមានលិខិតបញ្ជាក់ពីសុខភាព។

ចំណែកផ្សារលក់ទំនិញខ្នាតតូច អាចបើកទ្វារដំណើរការលក់ដូរបាន រួមទាំងហាងកាហ្វេ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ប៉ុន្តែស្ថិតនៅក្នុងការរឹតបន្តឹងផ្នែកសុខភាព។

គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសបារាំងមានអត្រាឆ្លងវីរុសកូវីដ១៩ចំនួន១៧៦ ៩៧០ករណី និងមនុស្សចំនួន២៦ ៣៨០នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ ខណៈដែលអ្នកជំងឺកូវីដចំនួន៥៦២១៧នាក់ បានជាសះស្បើយ៕