(ភ្នំពេញ)៖ នាវេលារសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍ពីប្រទេសចិន មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។
ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំង យន្តហោះពិសេស ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីស្តេចយាងគង់ប្រថាប់ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង អ់រយៈពេលជាងមួយខែកន្លងទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ មានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផងដែរ៕