កំណើនមនុស្សបាត់បង់ជីវិតដោយសារវីរុសខូវីត១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃសុក្រ ទី១៥ ខែឧសភានេះ កំណើនមនុស្សស្លាប់បានកើនឡើងដល់ជាង៣០ម៉ឺននាក់ហើយ គឺចំនួន៣០៣ ០៦៥នាក់ នេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំនួនមនុស្សឆ្លងវីរុសខូវីត១៩ នៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដូចគ្នា បើគិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជាង៤លានកន្លះហើយ គឺចំនួន ៤ ៥២០ ៦៨៦នាក់ ខណៈដែលអ្នកជំងឺវីរុសខូវីត១៩ ចំនួន ១ ៧០១ ៩៨៥នាក់ បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញ គឺជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ៨៦ ៨៩៥នាក់ និងប្រទេសអេស្ប៉ាញមានមនុស្សស្លាប់ចំនួន២៧ ៣២១នាក់ ៕