សៀមរាប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីបន្ត សាង សង់ប្រាសាទកណ្តាលស្រះស្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី រួមជាមួយ អស់លោក និងមន្ត្រីរាជការជុំវិញខេត្តសៀមរាប ។
សូមបញ្ជាក់ថា កាលពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង និងរូបចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀត ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕