ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ ជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការ លិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃ ទើបស្រកចុះទៅវិញ។
មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញមកដល់ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក បឹងទំពុន, លូប្រាំ បុរី១០០ខ្នង ទូលសំពៅ ទំនប់កប់ស្រូវ ស្វាយប៉ាក ព្រះពន្លា ទួលគោកទី១ ទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។
សូមបញ្ជាក់ថា ការដាក់បណ្ដាញធំៗ ទំហំ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ ។ ២ម៉ែត្រទៅ ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ។ ការស្ដារលូប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនា ស្ថានីយ៍បូមទឹក ជា មួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយ ចំនួន គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាឆ្នាំមុនទៀត៕