ព្រះសីហនុ៖ លោកសេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាមខេត្តព្រះសីហនុ និង លោកសុះ ហ្វាស៊ី លោកកៅ អ៊ីមរ៉ន និងលោកពាស់ មុស្លិម ជាអនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៏ របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូន បងប្អូនឥស្លាម សាសនិកនៅខេត្តព្រះសីហនុរួមមាន អង្ករ៦៨០០ គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤ គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។
ពិធីនេះធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ក្រុមការងារ បានយកអំណោយសប្បុរសធម៏ របស់អង្គការMuslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសា រ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម។
លោកសេន ណាស៊ី បានកោតសរសើរដល់បងប្អូនឥស្លាមសាសនិក ។ សម្រាប់ពិធីបុណ្យរ៉ាម៉ាឌន បងប្អូនក៏បានអនុវត្តខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ មានប្រសិទ្ធភាពហើយត្រូវបន្តអនុវត្តឲ្យបានល្អ ៕