ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោបាននាំយកអំណោយមួយចំនួនជូនប្រជាពលរដ្ឋនិងកងវិស្វកម្មបដែលកំពុងបេីកការដ្ឋានស្ថាបនាផ្លូវបេតុ ០១ខ្សែជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណា និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុនKEP នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិ ទងត្រឡាច ឃុំទងត្រឡា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដោយបានយកអំណោយនិងផ្តល់ថវិកាមួយចំនួនផងដែរដល់កងវិស្វកម្ម។

អំណោយនេះមានម៉ាសជូនដល់កងវិស្វកម្មបដែលកំពុងបេីកការដ្ឋានស្ថាបនាផ្លូវបេតុ ០១ខ្សែ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាចតែម្តង។

លោកឧកញ៉ាមានប្រសាសន៍ថា ការធ្វើដូច្នេះគឺក្នុងគោល ស្របតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧកញ៉ាលើកឡើងថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិសូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង និង លោក អ៊ែល សារ៉ុម បានអញ្ជេីញពិនិត្យការសាងសង់សាលាឆទាននៅក្នុងបរិវេណវត្តទងត្រឡាច ដែលនឹងត្រូវគ្រោងចំណាយថវិកាប្រមាណ ២ម៉ឺនដុល្លាផងដែរ។