ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសខូវីដ-១៩ កើនឡើងដល់ជិត៥លាននាក់នៅជុំវិញពិភពលោក

ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ កំណើនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជិត ៥លាននាក់ហើយ គឺចំនួន ៤ ៧៩៩ ០៨៨ នាក់នេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំនួនមនុស្សស្លាប់សរុបនៅជុំវិញពិភពលោក ដោយសារវីរុសខូវីដ-១៩ ក៏បានកើនឡើងដល់ ៣១៦ ៥១៤ នាក់ផងដែរ និងអ្នកជំងឺវីរុសខូវីដ-១៩ ប្រមាណ ១ ៨៥៥ ១៥០ នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។

ក្នុងចំណោមប្រទេស១០នៅលើពិភពលោក សហរដ្ឋអាមេរិក គឺជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១ ដែលមានមនុស្សឆ្លង និងមនុស្សបាត់បង់ជីវិត ច្រើនជាងគេ គឺមានមនុស្សឆ្លងសរុបរហូតដល់ ១៥២៧ ៤៨៦នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩០ ៩៧៣នាក់ ៕