ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន ៖ ល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង បើកលេងយ៉ាងរលួន គ្មានអ្នកណាហ៊ានបង្រ្កាបសោះ 

លិខិតមិត្តអ្នកអាន ៖ ល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង បើកលេងយ៉ាងរលួន គ្មានអ្នកណាហ៊ានបង្រ្កាបសោះ 

បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត  នៅក្រោមការចាត់ចែងរបស់ឈ្មោះ អ៊ួន តាល់ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែ បើកលេងយ៉ាងគឃ្លើន សមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង ចំពោះបនល្បែងមួយនេះ។

ពលរដ្ឋលើកជាសំណួរថា តើមកពីអ្វីទៅ ? តើគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនេះនៅតែបន្ត លេងក្នុងទឹកដីអាណាចក្រខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋា ភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងសុីសងបែបនេះ ជាច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម ។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យ់ដើម្បីចាត់វិធានការ់បង្រ្កាបល្បែងសុីសងខាង លើនេះ ដើម្បីភូមិ ឃុំយេីង មានសុវត្ថិភាព ។

ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់ឈ្មោះ អួន តាល់ ជាម្ចាស់ល្បែង សុីសងជាយូរលង់មកហើយ  ដែលស្ថិតនៅចំណុច វាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមនុស្សចូលលេងក្នុងមួយថ្ងៃៗជាច្រើននាក់ ។

ពលរដ្ឋបានឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងខាងលើនេះម្ដងណាឡើយ ។

ម្ចាស់បើកល្បែងសុីសងនេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយ ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះ អត្តសញ្ញាណនោះទេ៕