កំពង់ចាម៖ នៅរសៀល ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០នេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូលនិធិកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកា ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបន្តកៀងគររកសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។
តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាពបំផុត៕