ភ្នំពេញ៖ នៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមស្លៀកពាក់ខ្មៅដូចក្អែក របស់ បុល ពត បានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានបញ្ចប់របបសេនាប្រមុខ លន់ ណុល ក្រោមការអបអរសាទពីសំណាក់ប្រជាជន ដែលរស់នៅភ្នំពេញ រួមទាំងទាហាន និងអ្នករាជការផង។
ក្រោយមក មិនយូរប៉ុន្មានផង ភាពអំណរសាទរនឹងក្តីសង្ឃឹមថា សង្រ្គាមត្រូវបានបញ្ចប់ ក៏បានរលាយបាត់បង់ទៅវិញភ្លាម ក្រោយពីទាហាន ប៉ុល ពត ចាប់ផ្តេីមបង្ខំឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ។ ចំណែកអ្នកប្រកែកមិនព្រមធ្វេីតាម ត្រូវពួកខ្មែរក្រហមបាញ់សម្លាប់ឆៅៗតែម្តង។
នៅពេលនេះហេីយ ដែលរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរំលំជាស្ថាពរ ហេីយជំនួសមកវិញដោយរបបថ្មីមួយ ដឹកនាំដោយបក្សកុំម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស។
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយប្រាំបីចំណុចសម្រាប់របបគ្រប់គ្រងថ្មីនេះ រួមមាន៖
១- ជម្លៀសប្រជាជនចេញពីទីក្រុង ហេីយបែងចែកជា២ ប្រភេទ គឺប្រជាជន ដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃទី១៧ មេសា គេឲ្យឈ្មោះថាជាប្រជាជនចាស់។ រីឯប្រជាជន ដែលទេីបជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រោយថ្ងៃទី១៧ ខែមេសា គេហៅថា ប្រជាជនថ្មី ឬពួក ១៧ មេសា។
២- លុបបំបាត់ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារសេរី ៣- លុបំបាត់ចោលរូបិយប័ណ្ណ និងការចាយលុយ
៤- លុបបំបាត់សាសនា ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហេីយបញ្ជូនឲ្យទៅធ្វេីស្រែ
៥- សម្លាប់ចោលទាំងអស់ រាល់ទាហាន មន្រ្ដី ដែលធ្វេីការឲ្យរបប លន់ ណុល
៦- បង្កេីតសហករណ៍សុីរួម ធ្វើការរួម នៅទូទាំងប្រទេស ៧- បណ្តេញជនជាតិវៀតណាម ឲ្យចេញអស់ពីប្រទេសកម្ពុជា
៨- ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។
ចាប់ពីចូលបានកាន់អំណាចនៅៃថ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមនៅែតបន្តហៅខួ្លនឯងថា ជារាជរដា្ឋភិបាលរួបរួមជាតិកម្ពុជាដដែល។ ក៏ប៉ុែន្តអំណាចពិតប្រាកដមិនមែនស្ថិតក្នុងដៃរដា្ឋភិបាលរួបរួមជាតិេនះេទគឺស្ថិតក្នុងដៃពួកខ្មែរក្រហម ប៉ុល ពត និងបក្ខពួកតែប៉ុណ្ណោះ។
ពីពេលនោះមកប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការមកជា កម្ពុជា្របជាធិបេតយ្យវិញ។ គឺចា់ប់តាំងពីពេលនោះហេីយ ដែលប្រទេស និងប្រជាជនកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍។
ពេញផ្ទៃប្រទេសពោរពេញទៅដោយឈាម និងទឹកភ្នែក ព្រមទាំងសម្រែកឈឺចាប់ រកអ្វីប្រៀបផ្ទឹមពុំបាន ហេីយប្រជាជនត្រូវស្លាប់អស់ជិត៣លាននាក់ ដោយសារការបង្អត់អាហារ បង្ខំធ្វើការបាក់កម្លាំង និងយកទៅសម្លាប់ចោល។
ប្រសិនបេីគ្មានថ្ងៃទី២ ខែធ្នូ និងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលមានសម្តេចទាំង៣ ដឹកនាំការតស៊ូរំដោះជាតិទេ នោះក៏គ្មានអ្វីៗ ដូចសព្វថ្ងៃនេះដែរ។
ដោយសារហេតុផលនេះហេីយ ទេីបរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹតបង្កេីតទិវា នៃការចងចាំ២០ ឧសភា ក្នុងគោលបំណង ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើក តម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គម ដល់ជនរងគ្រោះ និងក្រុមគ្រួសារចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុង សង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីឃោឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី៕