ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

សៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរ វត្ត នឹងត្រូវរុះរើចេញនៅចុង ឆ្នាំ២០២០ ហើយអគារនគរបាលបេតិកភ័ណ្ឌ ក៏ត្រូវរុះរើប្តូរទៅទីតាំងថ្មី ។

សម្រាប់តូបលក់ដូរទាំងអស់ នៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញឱ្យចូលទៅលក់នៅទីតាំងថ្មីក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា នៅបរិវេណមុខប្រាសាទអង្គរ ក៏ការរុះរើចេញបណ្តើរៗហើយដែរ។

លោកយិន ចាន់ដារដ្ឋ បានបញ្ជាក់ថា បានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវីដ-១៩ មានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ ។

សូមបញ្ជាក់ថា ទីតាំងបរិវេណប្រាសាទអង្គរវត្ត ត្រូវកែលម្អទៅជាតំបន់បៃតងសម្បូរទៅ ដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ ហើយគម្រោងទាំងនេះអនុវត្តន៍បានប្រមាណជិត៦០ភាគរយហើយ ៕