ភ្នំពេញ៖ លោកឧកញ៉ាហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន បានស្នើរទៅលោក មេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីជួយទប់ស្កាត់សត្វពាហណៈ ដែលចូលបំផ្លិចបំផ្លាញដំណាំ ស្វាយចន្ទី ។
យោងតាមលិខិតផ្ញើទៅលោក មេឃុំអូរគ្រៀង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ ថា កន្លងមកមានសត្វពាហណៈជាច្រើនបានចូលទៅបំផ្លិចបំផ្លាញ ស្វាយចន្ទី របស់ខ្ញុំ ដែលបានដាំលើ ដីចំការចំនួន២០០ហិកតា បណ្តាលឲ្យខាតបាត់បង់ថវិកាជាច្រើន ។
លិខិតដដែលបានបញ្ជាក់ថា ដើម្បីប្រយោជន៍ ខ្ញុំបានប្រកាសសួររកម្ចាស់សត្វពាហណៈទាំងនោះ តែពុំមានម្ចាស់ណាមកទទួលស្គាល់ឡើយ។ ដូច្នេះខ្ញុំសូមមានវិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញនេះដោយចាប់ប្រមូលសត្វពាហណៈណាដែលចូលលុកលុយ យកទៅលក់ឲ្យអតិថិជនដើម្បីយកប្រាក់ទៅជួយឧបត្ថម្ភដល់ មណ្ឌលសុខភាព និងសាងសង់សមិទ្ធិផល នៅក្នុងវត្តអូរគ្រៀង។