មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាតបាញ់មីស៊ីលតម្រង់គោលដៅប្រភេទ Arleigh Burke-class guided-missile destroyer ចំនួន២គ្រឿងទៅកាន់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ ខណៈដែលកោះនេះកំពុងមានភាពតានតឹងជាមួយប្រទេសចិន នេះបើតាមការចុះផ្សាយរបស់ RT ។
នាវាចម្បាំងទាំងពីរគ្រឿងរបស់អាមេរិក បានធ្វើដំណើរចូលទៅក្នុងដែនទឹក ដែលនៅជិតកោះតៃវ៉ាន់បំផុត ក្នុងចម្ងាយប្រមាណជាង១១០ម៉ាយ ប៉ុន្តែមន្ទីរបញ្ចកោណមិនបានបង្ហាញពីគោលបំណងនៃការបញ្ជូននាវាចម្បាំងទៅជិតកោះតៃវ៉ាន់ទេ ៕