ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន​កៅស៊ូ​បឹងកេត​គ្រោង​នឹង​បង្កើន​ផ្ទៃដី​ដាំ​ចេក​អំបូង​លឿង​ដើម្បី នាំចេញទីផ្សារចិន

បន្ទាប់ពី​អនុវត្ត​ការ​ដាំ​ចេកអំបូង​លឿង​សាកល្បង ​លើ​នៅ​ផ្ទៃដី​ចំនួន​៥០០​ហិក​តា​ទទួលបាន​ជោគជ័យ ​របស់​ក្រុមហ៊ុន​កៅស៊ូ​ បឹងកេត​ នៅពេលនេះ​ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ ​គ្រោង​នឹង​បង្កើន​ផ្ទៃដី​ដាំ​ចេក​អំបូង​លឿង​អោយ​បាន​ទំហំ​ដី​១៥០០​ហិកតា​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ការនាំចេញ​នេះ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

នៅ​ថ្ងៃទី​២០ ខែមករា​កន្លងមក​ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា ​និង​លោក វេង ​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ នឹង​នេសាទ ​បាន​អញ្ជើញ​អបអរសាទរ​ក្រុមហ៊ុន​កៅស៊ូ​បឹងកេត ​នៅ​ខេត្តកំពង់ចាម ​ដែល​បាន​អនុវត្ត​បាន​ជោគជ័យ​ការ​ដាំ​ចេកអំបូង​លឿង​ទទួល​បាន​ជោគជ័យ ​និង​ប្រារព្ធ​កម្មវិធី​វេច​ខ្ចប់​ចេកអំបូង​លឿង​នេះ​នាំ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

តាម​របាយការណ៍​រប​ស់​ក្រុម​ហ៊ុន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចុះ​ទុន​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជាង ​៨​លាន​ដុល្លារ ដាំ​ដុះ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​សាកល្បង ​៥០០ ​ហិកតា​ ក្នុងនោះ​ផ្ទៃដី​ ១០០ ​ហិកតា​ កំពុង​ធ្វើការ​ប្រមូល​ផល​ និង​វេច​ខ្ចប់​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ​ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់ ​១,៥០០​ហិកតា​​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​។

លោក វេ​ង សាខុន បាន​ជំរុញ​អោយ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ទិដ្ឋភាព​ច្បាប់ ​និង​បទដ្ឋាន​បច្ចេកទេស ​ជាពិសេស ការងារ​ភូតគាម​អនាម័យ​ ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​ផលិតផល​ចេក​ឆ្លើយតប​តាម​ស្តង់ដារ​ទីផ្សារ​។

ទោះយ៉ាងណា រដ្ឋមន្ត្រីកសិកម្មក៏បាន​ថ្លែង​អបអរសាទរ​នូវ​ការសាកល្បង ​ទទួលបាន​ភាពជោគជ័យ​ ខណៈ​ចេកអំបូង​លឿង​នេះ​កំពុង​មាន​ការពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​ជាតិ​អន្តរជាតិហើយ​ការពង្រីក​ផ្ទៃដី​ដាំចេក​នេះ បានធ្វើ​ឡើង ​ខណៈ​កម្ពុជា​កំពុង​ផ្តល់​ការ​លើកទឹកចិត្ត​និង​បាន​ចាប់​យក​ភាគី​ចិន​ធ្វើជា​ដៃគូ​វិនិយោគ​ដំណាំ​ចេក​ដែល​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធំធេង​សម្រាប់​ទីផ្សារ​ចិន​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

​ប្រទេស​ចិន​កំពុង​មាន​តម្រូវការ​ខ្លាំង​លើ​ការប្រើប្រាស់​ធ្វើ​ម្ហូបអាហារ​នោះបាន​ជំរុញ​អោយ​កម្ពុជា យក​ខេត្ត​៤​ ជំរុញ​ការ​ដាំ​ចេញ​អំបូង​លឿង​នេះ ហើយ​ខេត្ត​ទាំងនោះ​រួមមាន​៖ ខេត្តរតនគិរី ​មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តកំពត​៕