វិទ្យាស្ថានវាស់ស្ទង់ និងវាយតម្លៃសុខភាពរបស់សកលវិទ្យាល័យ វ៉ាស៊ីនតោន University of Washington’s Institute for Health Metrics and Evaluation ដែលហៅកាត់ថា IHME បានព្យាករណ៍ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅប្រទេសប្រេស៊ីល នឹងកើនឡើងរហូតដល់ជាង១២៥០០០នាក់នៅខែសីហា ឆ្នាំ២០២០ ។ នេះយោងតាមការចុះផ្សាយរបស់ CNA ។
IHME បានព្យាករណ៍ពីកំណើនមនុស្សស្លាប់ច្រើនបែបនេះ ដោយសំអាងលើកំណើននៃមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីនៃវីរុសកូវីដ-១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងខ្ពស់ជាលំដាប់រៀងរាល់ថ្ងៃ ។
រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភានេះ ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅប្រេស៊ីល មានចំនួន១៥៦៩១នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន១០២៧នាក់ ខណៈការឆ្លងសរុបនៅប្រទេសនេះមានចំនួន៣៩២៣៦០នាក់ និងមនុស្សស្លាប់សរុបមានចំនួន ២៤៥៤៩នាក់ ៕