ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី

(ភ្នំពេញ)៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការ និងជាតំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាង គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្តីពីអភិវឌ្ឍន៍សែសង្វាក់​​តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ា រុតសាន ប្រធានទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។
លោក ប៉ាវ ហេងតារា មានប្រសាសន៍ថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន១៨ ដើម្បីតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។
លោក រដ្ឋលេខាធិការបន្តថា អនុស្សារណៈយោគយល់គ្នា នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព ជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាពដោយគាំទ្រផែនការផលិតបន្លែ និងតភ្ជាប់ទីផ្សារ។
លោកបានបន្ថែមទៀតថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។
គម្រោងប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។
លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។
ថ្មីៗនេះ គម្រោងបានសហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលបង្កើតផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ ក្រុមកសិករផលិតបន្លែសុវត្ថិភាពពីសហគមន៍ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។
គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃអនុស្សារណៈយោគយល់គ្នានេះ រួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម និងបញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើប និងការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន។
៣៖CDC ៖សម្រេចចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ។
យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៥ ខែឧសភានេះ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង៕