ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង 

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត  ដើម្បី​ផ្ត​ល់​ឥ​​ណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យ​​​​​កែ​ច្នៃ​ផ​លិតផលកសិកម្ម និងកសិឧស្សាហកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក កៅ ថាច អ​គ្គ​នា​យ​ក​​នៃ​​ធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម និងលោក Manu Rajan អគ្គនាយក​ នៃធ​នាគា​រ​ឯ​ក​ទេ​ស​ វីង បានចុះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រ​សើរ​ឡើ​ង​នូ​វ​ខ្សែ​សង្វា​ក់​ផ​លិ​ត​ក​ម្ម​ក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងព​ង្រី​ក​ការផលិតក្នុងស្រុក សម្រាប់ជំរុញនាំចេញ និងកាត់បន្ថយការនាំចូល។

លោក កៅ ថាច បានបញ្ជាក់ថា ដោយកំណើនអតិថិជនដែលទទួលបាន​ឥណទានពីធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម មានកំ​ណើន​ពីមួ​យ​ថ្ងៃ​ទៅ​មួ​យថ្ងៃ បាន​ផ្តល់ជូន​ដល់ប្រជាកសិករ​នៅជនបទ ដោយ​អត្រាការប្រាក់ទាប មាន​ចំនួនកាន់តែច្រើន។ ​ដើម្បី​សម្រួ​ល​ដ​ល់​កា​រ​ប​ង់​ប្រា​ក់​ដើម និងការប្រាក់​របស់អតិថិជនមកកាន់ធនាគារ ឱ្យកាន់តែងាយស្រួ​​​ល​​​​ជាងមុន ធនាគា​រ​អ​ភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​ព្រមព្រៀងចុះហត្ថលេខា ជា​មួយ​ធ​នា​គា​រ​ឯ​​ក​ទេ​ស​វីង ក្នុង​គោលបំណងសំខាន់រួមាន៖

-ផ្តល់សេវាទូទាត់អេឡិចត្រូនិកតាមរយៈធនាគារវីង​ ដើម្បីសម្រួលឱ្យអតិថិជនរបស់ធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម បង់សងប្រាក់ដើ​ម​​ និងការប្រាក់សងត្រឡប់មកធនាគារវិញទាន់ពេល។

-ផ្តល់សុវត្ថិភាព និងភាពរហ័សទាន់ចិត្ត កាត់បន្ថយពេលវេលា ការធ្វើដំណើររបស់អតិថិជ​​ន នៅពេលគាត់ត្រូវមកបង់ប្រាក់ដើម ឬការប្រាក់​នៅ។

-ជំរុញអតិថិជនរបស់ធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្មងាកមកប្រើប្រាស់សេវា Digital Banking ស្រ​ប​តា​ម​និ​ន្នា​ការនយោបាយរបស់រាជរដ្ឋា​​ភិបាល (Digital Economy) ៕