លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្កាល និងភរិយា បានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា។
លោកបានមានប្រសាសន៍ថា«ខ្ញុំបាទ គង់ សោភ័ណ្ឌ និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ចំនួន ៣០.០០០$ (បីម៉ឺនដុល្លារអាមេរិក) ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា”។
លោកបានបន្តទៀតថា« ថវិកាទាំងនេះ ខ្ញុំសូមប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ដើម្បីទុកបម្រុងប្រើប្រាស់សម្រាប់ដោះស្រាយជីវភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅជាក់ស្តែង ឬ ជួបគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយឡើយ»។
លើសពីនេះលោកអភិបាល សូមឧទ្ទិសបួងសួង ដល់ទេវតា វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយ ថែរក្សាការពារ ពុកម៉ែ ពូមាមីង បងប្អូន កូនក្មួយគ្រប់ទិសទីទាំងអស់ រួចជៀសផុតពីសេចក្តីទុក្ខទាំងឡាយ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ពិសេសគេចផុតពីក្រញ៉ាំបិសាចលាក់មុខចង្រៃអប្រិយកូរ៉ូណា(កូវីដ-១៩) និងចាកឆ្ងាយពីគ្រោះថ្នាក់ចររាចរណ៍គ្រប់ៗគ្នា ។