ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកងកម្លាំងយោធាទៅបង្ក្រាបក្រុមបាតុករ ដែលនៅតែបន្តធ្វើបាតុកម្ម ដែលរីកាន់តែធំឡើងនៅទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ នេះបើតាមការចុះផ្សាយរបស់ Aljazeera ។
ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីកធំឡើងជាលំដាប់ និងប្រែក្លាយទៅជាអំពើហិង្សា ដោយសារក្រុមបាតុករបានវាយបំបែកកញ្ចក់ហាងមួយចំនួន និងចូលទៅយកទំនិញគ្រប់ប្រភេទនៅក្នុងហាង ។
សូមរំលឹកថា ក្បួនបាតុកម្មនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់តាំងពីថ្ងៃពុធ ទី២៧ ខែឧសភាឆ្នាំ២០២០នេះ ក្រោយពីប៉ូលីសបានចាប់ខ្លួនលោក George Floyd ដែលជាជនជាតិអាមេរិកស្បែកខ្មៅ ទៅតាមការទូរស័ព្ទប្តឹងរបស់អ្នកលក់ ដែលថា ជនជាតិអាមេរិកស្បែកខ្មៅរូបនេះបានយកលុយ ២០ ដុល្លារក្លែងក្លាយទៅចាយ ហើយប៉ូលីសបានយកជង្គង់សង្កត់ ក ជនរងគ្រោះរហូតដល់បាត់បង់ជីវិត ៕