ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ ២០២០។

នេះយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្តីពី ការពន្យាពេលក្នុងការបើករំលឹកប្រាក់ចំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាប់ចំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការ រីករាលដាលជំងឺកូវីដ-១៩(ជុំទី៣ ថ្ងៃទី៧ខែមេសាឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) ជ្រាបថា
ការបើកប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារដែលមានមុន ឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយ នភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង) និងប្រាក់បំណាច់អតីតភាព ការងារថ្មី ក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ត្រូវបានពន្យារពេល ក្នុងការអនុវត្តទៅឆ្នាំ ២០២១ ៕