ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម យកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋជួបការលំបាក១២០គ្រួសារ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះដែលកំពុងមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព ដោយមិនរើសអើងប្រកាន់ពូជសាសន៍ឡើយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពេលនេះសម្ដេច លោកបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើងឲ្យបានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។

តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង រក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ។

សូមបញ្ជាក់ថា អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចែកជូន ជនងាយរងគ្រោះ១២០គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអុីវ  និងថវិកាមួយចំនួនទៀត៕