ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី០៣ ខែមិថុនានេះ អំពីការធ្លាក់ចុះនូវការនាំចេញផលិតផលទូរស័ព្ទដៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងអត្រា៨.៨ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែនេះ វៀតណាមទទួលបានប្រាក់ចំណូលប្រមាណជិត១៨ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលទូរស័ព្ទដៃទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃស្មើនឹង១៨.១ភាគរយ នៃប្រាក់ចំណូលដែលបានមកពីការនាំចេញសរុបរបស់ប្រទេសនេះ ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលប្រមាណជាង៥១.៨ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលទូរស័ព្ទដៃ និងគ្រឿងបង្គំ ដែលកើនឡើងដល់៥.៣ភាគរយប្រៀបធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ ៕