ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល៦ខែឆ្នាំ២០២០ កម្ពុជានាំស្រូវចេញទៅប្រទេសវៀតណាមប្រមាណជាង៩២ម៉ឺនតោន

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅ១០មិថុនាថា ការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម តាមច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០សម្រេច បានចំនួន៩២១,០៤៧តោន។

លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចំពោះខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុង រយៈពេល១០ឆ្នាំចុងក្រោយនេះ។

លោករដ្ឋមន្ត្រីបានបន្ដទៀតថា តាមរបាយការណ៍ របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានឱ្យដឹងថា ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិត ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២០ គឺសម្រេចនាំស្រូវបានចំនួនសរុបប្រមាណ ៣៨, ៥២៦ តោន។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញស្រូវទៅ កាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួន គិតចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០ សម្រេចបានចំនួន៩២១, ០៤៧ តោន ៕