ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការកំពូលវែណេស៊ុយអេឡា បង្កកសាច់ប្រាក់ និងហាមមេបក្សប្រឆាំងមិនឲ្យចេញក្រៅប្រទេស

តុលាការកំពូលរបស់ប្រទេសវែណេស៊ុយអេឡា បានសម្រេចបង្កកសាច់ប្រាក់របស់លោក Juan Guaido ដែលជាប្រធានគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភានៃប្រទេសនេះ នៅក្នុងធនាគារមិនឲ្យដកយកទៅប្រើប្រាស់បាន ។

លោកJuan Guaido ក៏ត្រូវបាន តុលាការកំពូលរបស់ប្រទេសនេះ ដាក់បម្រាមមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេសផងដែរ ។សេចក្តីសម្រេចទាំងពីរករណីលើ លោក Juan Guaido នេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វែណេស៊យអេឡា លោក Tarek William Saab បានប្រកាសដាក់សម្ពាធលើមេបក្សប្រឆាំងរូបនេះអោយកាន់តែខ្លាំងថែមទៀត ៕