ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម៖ សេវាសុខាភិបាល ជាសេវាធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមានផ្ទៃពោះ និងចាស់ជរា

 កំពង់ចាម៖ អភិបាលនិង ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងរយៈពេលមួយឆ្នាំដែលសម្រេចលទ្ធផលការងារ ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។

លោកអភិបាលខេត្ត មានប្រសាសន៍ថា លទ្ធផលជោគជ័យដែលសម្រេចបាន មន្ទីរសុខាភិបាលត្រូវបន្តខិតខំពុះពារអភិវឌ្ឍន៍ ពង្រឹងគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា សំដៅកែលម្អឈានឡើងលើគ្រប់ផ្នែកជាពិសេស ត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ផ្តល់សេវាប្រកប ដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា មន្ទីរសុខាភិបាល អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់
ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងសេវាសុខាភិបាល(ទាំងរដ្ឋ និងឯកជន)ក្នុងខេត្ត។ ដើម្បីប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមានផ្ទៃពោះ និងចាស់ជរាឲ្យកាន់ល្អប្រសើរឡើងបន្ថែមទៀត ៕