ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាជាប្រទេសឡើងលំដាប់ទីបួនមានករណីឆ្លងវីរុសកូវីដ-១៩លើពិភពលោក

ប្រទេសឥណ្ឌា ដែលជាប្រទេសនៅតំបន់អាស៊ីខាងត្បូង មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងក្នុងរង្វង់ជាង១០.០០០នាក់ ដែលរុញច្រានប្រទេសនេះឲ្យហក់ឡើងដល់លំដាប់ទី៤នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ឥណ្ឌាមានការឆ្លងថ្មីនៃវីរុសកូវីដ-១៩ចំនួន១១១២៨ករណី និងមនុស្សចំនួន៣៩៤នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា ។

សូមបញ្ជាក់ថា ការឆ្លងឆ្លងរាលដាលវីរុសកូវីដ-១៩ សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ មានចំនួន ៧ ៥៨៣ ៥២៣ នាក់ និងមនុស្សចំនួន ៤២៣ ០៨២ នាក់ ខណៈអ្នកជំងឺចំនួន ៣ ៨៣៣ ១៦៦ នាក់បានជាសះស្បើយពីវីរុសនេះ ៕