ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកបន្ថែមកងទ័ពជាង២០០០នាក់ទៀតនៅតាមព្រំដែន

 

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលភាគច្រើនមកពីតំបន់ អាហ្រ្វិកកណ្តាល និងអាមេរិកឡាទីន នៅតែបន្តសម្រុកចូលទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកដដែល ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ ។

កាលពីថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩នេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជារដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan ឲ្យដាក់ពង្រាយកងទ័ពចំនួន២០០០នាក់បន្ថែមទៀតនៅតាមព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ។

លោក ត្រាំ បាននិយាយថា លោកនៅតែទាមទារយកកញ្ចប់ថវិកាជាទឹកប្រាក់៥.៧ពាន់លានដុល្លារទៅធ្វើ របងព្រំដែន ហើយក្រោយពីធ្វើរបងព្រំដែនរួច អាមេរិកមិនចាំបាច់ដាក់ពង្រាយកងទ័ពទេ ។

សូមបញ្ជាក់ថា ដោយសារតែលុយធ្វើរបងព្រំដែននេះ លោក ត្រាំ បានបិទសកម្មភាពក្នុងផ្នែកខ្លះនៃ រដ្ឋាភិបាលរហូតដល់៣៥ថ្ងៃ ដែលនាំឲ្យសហរដ្ឋអាមេរិកខាតបង់ទឹកប្រាក់ប្រមាណជាង១១ពាន់លានដុល្លារ ដែលជាទឹកប្រាក់ច្រើនជាងធ្វើរបងព្រំដែនទៅទៀត ៕