ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះលោកឧត្តមសេនីទោជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនត្រូវចូលនវត្តន៍ ដាក់ជំនួសលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នុំពេញជាស្នងការខេត្ត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មុនចាកចេញពីតំណែងលោក ជា ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលេីសលួសណាមួយប៉ះពាល់ទាំងចេតនានិងអចេតនាព្រោះជាបទបញ្ជាដែលតម្រូវឲ្យអនុវត្តន៍ហេីយការអនវត្តតែមានការតឹងតែងនិងធូរខ្លះ ហេីយសូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អនិងស្តាប់បទបញ្ជាថ្នាក់លេីបន្ថែមទៀតដេីម្បីជាតិមាតុភូមិ។
បន្ទាប់ពីការសន្យារបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការប៉ៃលិនថ្មីលេីការអនុវត្តការងារនិងអនុវត្តតាមផែនការថ្នាក់ដឹកនាំដោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងខ្ពង់ខ្ពស់សម្តេចកហរឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមឲ្យលោកស្នងការទើបឡើងថ្មីពិនិត្យមេីលការងារក្នុងមូលដ្ឋានខ្លួននិងអនុលោមតាមគណ:បញ្ជាការឯកភាពខេត្តនិងចុះដល់មូលដ្ឋានដេីម្បីសំដៅរក្សាបានសន្តិសុខស្តាប់ធ្នាប់សុវត្តិភាពជួនជាតិនិងប្រជាពលរដ្ឋ៕