ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គីម ហ៊ាង ៖ បេះដូង ផ្នត់គំនិត និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ 

ទស្សនៈ លោកបណ្ឌិត គីម ហ៊ាង ៖ បេះដូង ផ្នត់គំនិត និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ 

១. បុគ្គលិកធម្មតាអាចឈប់សម្រាកបានច្រើន ព្រោះគាត់មានការទទួលខុសត្រូវតិច បើក្រ គឺក្រតែគាត់ ឬគ្រួសារគាត់តិចនាក់!

២. ប្រធានក្រុមអាចឈប់តិចជាងបុគ្គលិកធម្មតា ព្រោះគាត់មានការទទួលខុសត្រូវច្រើនជាង ហើយបើគាត់ក្រ ក្រុមគ្រួសារគាត់ក៏ក្រ មនុស្សនៅក្រោមគាត់ក៏ក្រ ហើយក្រុមគ្រួសារពួកគេក៏ក្រ!

៣. អ្នកដឹកនាំជាន់ខ្ពស់អាចឈប់តិចជាងប្រធានក្រុម ដោយសារអំរែកលើស្មាគាត់កាន់តែធំ កាន់តែធ្ងន់ ព្រោះមនុស្សរាប់សិបនាក់ រាប់រយនាក់ត្រូវពឹងផ្អែកលើការដឹកនាំរបស់គាត់ដើម្បីរីកចំរើនជាមួយគ្នា ហើយបើអ្នកដឹកនាំជាន់ខ្ពស់អន់ នោះប្រធាន ក្រុមគ្រួសារប្រធានក្រុម និងមនុស្សក្រោមពួកគាត់ទាំងអស់ ក៏មិនខ្លាំងទេ!

៤. ម្ចាស់អាជីវកម្មអាចឈប់ពេលណាក៏បាន យូរប៉ុណ្ណាក៏បាន នៅពេលក្រុមហ៊ុនក្ស័យទុន តែបើចង់ឲ្យក្រុមហ៊ុនរីកចំរើន រកសុីមានបាន មនុស្សក្នុងក្រុមហ៊ុន និងក្រុមគ្រួសាររបស់ពួកគេមានការរីកចំរើន គឺម្ចាស់ក្រុមហ៊ុនមិនអាចឈប់ ឬអាចឈប់បានតិចតួចបំផុត!

៥. អ្នកដឹកនាំ គឺជាមនុស្សដែលអាចដឹកនាំមនុស្សឲ្យក្លាយជាអ្នកដឹកនាំ ដើម្បីដឹកនាំបន្ត ដោយយកផលប្រយោជន៌រួម ក្នុងរយៈពេលយូរអង្វែងជាគោល ដើម្បីទាំងអស់គ្នា!

បណ្ឌិត គីម ហ៊ាង