ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះះហត្ថលេខានិងក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី “ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ចែកចាយផលិត ផលកសិក។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ។លោកស្រីឧកញ៉ា  កែវ មុំ នាយិកាក្រុមហ៊ុនលើកឡើង ថា អំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិត ផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ ។

លោកស្រីឧកញ៉ាបន្តថា ថ្មីៗនេះ ដោយសារអង្គរកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន “ខាមេដា” មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។

រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរុបចំនួន ៤០០០តោន ដោយឡែកក្រុម ហ៊ុន លីលីខាមេដា ប្រើអង្ករ ៣០០០តោន។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចសន្យាផលិតកម្មកសិកម្មបានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពលឱ្យបានកាន់តែច្រើនឡើងដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ។

ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព កាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។

ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន គឺប្រាកដបានជួយលើកស្ទួយវិស័យកសិកម្មតាមរយ:ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហ កម្មដែលនឹងជួយបង្កើនតម្។

បន្ថែមលើកសិផល រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញ កែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម “២០១៩-២០២៣”។

ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លង កូវីដ-១៩ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋា ភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការរបស់សហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

តាមរយ:ពង្រឹងបរិយា កាសវិនិយោគឱ្យបាន ល្អប្រសើរដើម្បីស្រូបយកកំលាំង ពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។

ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្មបាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការ ជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិតពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្។

និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិធីនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាគំរូមួយដ៏ល្អសម្រាប់ ឈានទៅបន្តអនុវត្តកិច្ចសន្យានេះឱ្យបានទូលំទូលាយគ្រប់ផ្នែកនៃវិស័យកសិកម្ម។

មកទល់ពេល នេះ វិស័យឯកជនបានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្មក្នុងឆ្នាំ២០១៩ សរុបចំនួន ៤៩៨ ហើយគ្រាន់តែ ៦ខែដើមឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យាចំនួន ៥១៦ ករណី ដូចដែលបានរាយការណ៍ដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកមម្ម។

លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ថា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមាន ប្រសិទ្ធភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងអស់នេះគឺដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្មកសិកម្មធានាឱ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិត។

ដោយអនុវត្តបច្ចេកវិទ្យាចុងក្រោយ និងនវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងបរិបទបច្ចុប្បន្ននេះ និងជាពិសេសនោះគឺចូលរួមជំរុញអនុវត្តអនុសាស ន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ “ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេក ទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក។

ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”។