ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គ្រាមនៅយេមែនមិនអាចចប់ទេ បើភាគីជម្លោះនៅតែបន្តប្តឹងផ្តល់គ្នា

 

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសយេមែន និងកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំស្ថាប័នមួយនេះ ឲ្យដាក់សម្ពាធបន្ថែមទៀតលើពួកឧទ្ទាម ហ៊ូទី នៅប្រទេសយេមែន ដែលបានបំពានលើបទឈប់បាញ់ ។

អ្នកជំនាញខាងកិច្ចការអន្តរជាតិបានលើកឡើងថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន គឺជាសង្គ្រាម តំណាង ដោយសារសង្គ្រាមនេះបានកើតឡើងដោយសារភាគីជម្លោះមានខ្នងបង្អែករៀងៗខ្លួន គឺខាង រដ្ឋាភិបាលមានកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ជាខ្នងបង្អែក និង ពួកឧទ្ទាមហ៊ូទី មានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែក ។

អ្នកជំនាញបានបន្តថា សង្គ្រាមនៅយេមែនពិតប្រាកដ គឺជាសង្គ្រាមរវាងអុីរ៉ង់ និងអារ៉ាប៊ី សាអូឌី ប៉ុន្តែគ្រាន់តែប្រទេសទាំងពីរនេះ យករដ្ឋាភិបាល និងពួកឧទ្ទាមយេមែនជាតំណាង ៕