ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

មូលនិធិរូបិយវត្ថអន្តរជាតិ IMF បានព្រមានថា ការឆ្លង រាលដាលវីរុសCovid-19នៅជុំវិញពិភពលោក កំពុងកាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង សកល ដែលបណ្តាលអោយស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនានា ងាយនឹងរងគ្រោះបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ The Guardian ។

IMF បានបន្តថា ការកាត់ផ្តាច់ជាបន្តបន្ទាប់រវាងទីផ្សារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង បណ្តាលអោយមានស្ថានភាពងាយរងគ្រោះ ដែលអាចគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រោះក្រុមវិនិយោគិន មើលឃើញបញ្ហាប្រឈមកាន់តែធំឡើង ។

នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ឥណ្ឌា នឹងធ្លាក់ចុះ៤.៩% ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រទេសនេះ អាចនឹងប្រើរយៈពេលយូរក្នុងការធ្វើអោយដំណើរការសេដ្ឋកិច្ចរបស់ខ្លួន វិលទៅរកប្រក្រតីភាពវិញ ៕