ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

កំណើនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភព លោក បានកើនឡើងដល់ជាង១០លាននាក់ហើយ គឺចំនួន ១០ ២៣៨ ១៩៩ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនានេះ និងមនុស្សប្រមាណជាង៥០ ម៉ឺននាក់ គឺចំនួន ៥០៤ ០៧៨ នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ស្របពេលជាមួយគ្នានេះដែរអ្នកជំងឺCovid-19 ប្រ មាណជាង៥លាននាក់ គឺចំនួន ៥ ៥៤៩ ៧២៩ នាក់ បានជាសះស្បើយពីវីរុសនេះ ហើយប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងច្រើនជាង គេ និងមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែនមានមនុស្សឆ្លងសរុបចំនួន ២ ៦៣៧ ០៣៩ នាក់ និងមនុស្សស្លាប់សរុបចំនួន ១២៨ ៤៣៧ នាក់ ។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ មនុស្សឆ្លងវីរុសCovid-19ថ្មីមានចំនួន ១៦៣ ០៨៤ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន ៣ ៤៥៤ នាក់ ៕