សម្តេចតេជោ: សុខសប្បាយជាទេ បងប្អូនជនរួមជាតិ ទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ។
ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។
ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។
ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ។
សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ។