ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Covid-19សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៤ ១៥នាក់ក្នុងមួយថ្ងៃ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ និងចម្លងទៅមនុស្សថ្មីចំនួន១៦០៩៨៥នាក់ក្នុងរយៈពេលដូចគ្នានេះ ។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបាន កើនឡើងដល់ចំនួន ៥០៧ ៥២៨ នាក់ និងអ្នកឆ្លងវីរុសនេះសរុបបានកើនឡើងដល់ចំនួន ១០ ៤០២ ៩០៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៦៥៩ ៣៨៧ នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។
គិតត្រឹមព្រឹកថ្ងៃអង្គារដដែលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺចំនួន ៤៤ ៧៣៤ នាក់ ដែលនាំអោយចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះ បានកើនឡើងដល់ ២ ៦៨១ ៨១១ នាក់ និងអ្នកស្លាប់សរុបបានកើនឡើងដល់ ១២៨ ៧៨៣ នាក់ និងអ្នកជាសះស្បើយសរុបចំនួន ១ ១១៧ ១៧៧ នាក់ ៕