ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖  សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជា​អធីបតីដ៏​ខ្ពង់​ខ្ពស់​បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងខ្លឹមសាររបាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី​១៣-​១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អនុ​​​រដ្ឋ​​​​​លេ​ខាធិការ និងបណ្តាថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ពិភាក្សា​ដោយយក​ចិត្តទុកដាក់លើការងារនេះឲ្យបានល្អ ជាពិសេសលើខ្លឹមសារ ពាក្យពេចន៍ ការប្រើប្រាស់​ប្រយោគ​ឲ្យបានត្រឹមត្រូវ នៅលើប្រធានបទ ដែលនឹងយកមកពិភាក្សាក្នុងសន្និបាតនេះ ដើម្បីធ្វើ​យ៉ាងណា​ឲ្យសន្និបាតរបស់​ក្រសួងនាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕