ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្ត្រីទទួលជួបការសម្ដែងការគួរសមដោយសមាគមសិប្បករកម្ពុជា

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ទទួលជួបការសម្ដែងការគួរសមដោយលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia)និង សហការី។

លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយ សារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។

សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងពាណិ ជ្ជកម្មមានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផង ដែរ។

ក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជូនជាយោបល់ឲ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសមាគម ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅនឹងអតិថិជន និងទីផ្សារទូលំទូលាយ។

ក្រសួងពាណិជ្ជកម្មនឹងជួយជំរុញបន្ថែមលើការងារនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ។

សមាគមសិប្បករកម្ពុជានឹងអនុវត្តតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសហការជាមួយក្រសួងពាណិ ជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាសិប្បករ និងសិល្បករ។