ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហភាពមីយ៉ាន់ម៉ាអាចរកប្រាក់បានជាង៣១ពាន់លានដុល្លារពីឧស្សាហកម្មអណ្តូងរ៉ែ

ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយថា សហភាពីយ៉ានម៉ា អាចរកប្រាក់ចំណូលបានប្រមាណជាង៣១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីឧស្សាហកម្មអណ្តូងរ៉ែគ្រប់ប្រភេទនៅក្នុងប្រទេសនេះ ជាពិសេសគឺនៅក្នុងរដ្ឋ កាជីន ។
ពាក់ព័ន្ធនឹងឧស្សាហកម្មអណ្តូងរ៉ែនេះដែរ នៅថ្ងៃសុក្រ ទី៣ ខែកក្កដានេះ មានគ្រោះមហន្តរាយបំណាក់ដីមួយបានកើតឡើងនៅសហភាពមី​យ៉ា​ន់​ម៉ា ដែលកំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយបំណាក់ដីនេះ បានកើនឡើងដល់ចំនួន១៦២នាក់ហើយ និងមនុស្សចំនួន៥៤នាក់ផ្សេងទៀត​បានរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកកម្មករផ្សេងទៀតនៅក្នុងអណ្តូងរ៉ែនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
ក្រុមភ្នាក់ងារជួយសង្គ្រោះបានអោយដឹងថា មូលហេតុដែលនាំអោយមានបំណាក់ដីនៅអណ្តូងរ៉ែនេះ គឺដោយសារភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់​យ៉ាងនៅតំបន់រងគ្រោះ និងកើតមានបំណាក់ដីខណៈដែលក្រុមកម្មករអណ្តូងរ៉ែកំពុងធ្វើការ ៕