ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការលក់រថយន្ត Nissanនៅប្រទេសចិនកើនឡើង៤.៥% កាលពីខែឧសភា

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយ្តធំមួយរបស់ប្រទេសជប៉ុនបានប្រកាសថា ការលក់រថយន្តគ្រប់ប្រភេទនៅប្រទេសចិន បានកើនឡើង៤.៥% កាលពីខែឧសភា ឆ្នាំ២០២០នេះ ដែលជាកំណើនទាបជាងការរំពឹងទុក ។
អ្នកនាំពាក្យក្រុមហ៊ុន Nissan Motor បាននិយាយថា កំណើននៃការលក់រថយន្តនៅប្រទេសចិន បានកើនឡើងក្នុងអត្រាទាប គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលធ្វើអោយប៉ះពាល់ដល់ប្រាក់ចំណូលរបស់អតិថិជន ក្រុមហ៊ុន និងស្ថាប័នផ្សេងទៀងនៅក្នុងប្រទេសនេះ ។
កំណើននៃការលក់រថយន្ត៤.៥% គឺស្មើនឹងរថយន្តប្រមាណ១៣៦ ៩២៩គ្រឿង ដែលជាកំណើននៃការលក់ចេញទាប បើប្រៀបធៀបនឹងរយៈពេលដូច​​​គ្នាកាលពីឆ្នាំកន្លងទៅ ដោយសារតែប្រទេសចិន គឺជាទីផ្សារលក់រថយន្តធំបំផុតនៅលើពិភពលោក ៕