ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ពូទីន នឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ីអស់មួយជីវិត

ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត ក្រោយពីប្រជាពលរដ្ឋប្រមាណ៣ភាគ៤បានបោះឆ្នោតប្រជាមតិគាំទ្រលោក ពូទីន ឲ្យកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ខាងមុខ នេះបើតាមការចុះផ្សាយរបស់ The Hill ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលរុស្ស៊ីបានរៀបចំការបោះឆ្នោតប្រជាមតិមួយក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលជាការបើកផ្លូវឲ្យប្រធានាធិបតីរូននេះ អាចកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ ដោយមានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតយ៉ាងច្រើនលើសលប់រហូតដល់៣ភាគ៤ ។

លោក ពូទីន កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ ដែលនៅឆ្នាំ២០២០នេះលោកមានអាយុជិត៦៨ឆ្នាំហើយ ហើយបើប្រធានាធិបតីរូបនេះកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ គឺលោក ពូទីន នឹងមានអាយុ ៨៤ឆ្នាំ ដែលជាអាយុកាន់តំណែងប្រធានាធិបតីចុងក្រោយ ៕