ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកជាប់លេខ១លើពិភពលោកដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេ

សហរដ្ឋអាមេរិកនៅតែបន្តឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ ដែលមានមនុស្សស្លាប់សរុបជាង១៣ម៉ឺននាក់ គឺចំនួន ១៣២ ៩៧៩ នាក់ និងមនុស្សឆ្លងសរុប ៣លាននាក់គឺចំនួន ៣ ០៤០ ៨៣៣ នាក់ ហើយប្រទេសប្រេស៊ីលឈរលំដាប់លេខ២ និងប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ៣ នេះបើតាមការចុះផ្សាយរបស់Worldometer ។

គិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះចំនួនមនុស្សស្លាប់សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៥៤០ ៦៦០ នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ចំនួន ១១ ៧៣៩ ១៦៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន ៦ ៦៤១ ៨៦៤ នាក់បានជាសះស្បើយពីវីរុសនេះ ។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សស្លាប់ថ្មីដោយសារវីរុសកូវីដ-១៩នេះ នៅលើពិភពលោកមានចំនួន ៣៥៨៣ នាក់ និងមនុស្សឆ្លងថ្មីសរុបចំនួន ១៧១ ៥០៨ នាក់ ៕