ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិប តេយ្យ ការចែកខិតប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទី សាធារណៈ ។
នេះយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដានេះ បានឲ្យដឹង ថា ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការបិតប័ណ្ណព័ត៌មាន ផ្សាយពាណិជ្ជកម្ម ពិសេសការចងផ្ទាំងផ្សាយពាណិជ្ជកម្ម អនាធិបតេយ្យ ចែកខិត្តប័ណ្ណតាមភ្លើងស្ដុប បិតផ្សាយប័ណ្ណនៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណ៏យដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍ បំពងសំឡេង (ឧឃោសនាសព្ទ) ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗ ព្រមទាំង នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆ័ត្រតាមដងផ្លូវសាធារណៈ ចែកស៊ីមកាត ចែកខិត្តប័ណ្ណផ្សេងៗ ។ ទ
រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង រាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត សាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់សហការឃ្លាំមើល ចំពោះជនដែលបាន ប្រព្រឹត្តនូវសកម្មភាពអវិជ្ជមានទាំងនេះ ហើយត្រូវ ធ្វើការអប់រំ ឬតម្រូវឱ្យចុះកិច្ចសន្យាចំពោះ មុខសមត្ថកិច្ច៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖