ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងព័ត៌មាន និងការលើកឡើងមួយចំនួនអំពីការផ្តល់ឥណទានដោយជំពាក់ របស់ធនាគារដល់រោង ម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ដូចខាងក្រោម÷
១. អំពីនីតិវិធីផ្តល់ និងបញ្ចេញប្រាក់ឥណទាន
ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីឥណទាន របស់ធនាគារARDB ដោយឆ្លងកាត់ការវាយតម្លៃលើសមត្ថភាពអាជីវកម្ម តម្រូវការទុនបង្វិល លទ្ធភាពសង បំណុល និងលក្ខខណ្ឌឥណទានពាក់ព័ន្ធ។ បន្ទាប់ពីឥណទានត្រូវបានអនុម័ត និងលក្ខខណ្ឌចាំបាច់ត្រូវបាន បំពេញ, ចំនួនទឹកប្រាក់ឥណទាន ត្រូវបានបញ្ចូលក្នុងគណនីរបស់អតិថិជនជារោងម៉ាស៊ីនកិនស្រូវគ្រប់ចំនួន តាមទំហំឥណទានដែលធនាគារ ARDB បានអនុម័ត។ នេះជាការអនុវត្តធម្មតានៃការផ្តល់ឥណទានអាជីវកម្ម នៅក្នុងប្រព័ន្ធធនាគារ។
២. ការតាមដានការប្រើប្រាស់ឥណទាន
ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រើប្រាស់ឥណទានប្រព្រឹត្តទៅស្របតាមគោលការណ៍ លក្ខខណ្ឌ និងកម្មវត្ថុដែលបានអនុម័ត ធនាគារ ARDB បាន និងកំពុងអនុវត្តការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ ឥណទាន់របស់អតិថិជនជាប្រចាំ ស្របតាមនីតិវិធីរបស់ធនាគារ។
ថ្មីៗនេះ មានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ជាការលើកឡើងមិនត្រឹមត្រូវ និងមិនស្របនឹងនីតិវិធីនៃការផ្តល់ និង បញ្ចេញឥណទានរបស់ធនាគារ ARDB ឡើយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាកសិករទាំងអស់មេត្តាជ្រាបជា ព័ត៌មាន។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រីករាយក្នុងការផ្តល់ព័ត៌មានជូន និងសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម÷
-០៧៧ ៥៥២ ៦៧៧
-ONG NGE 966
ធនាគារអន្តរាបនិងកសកម

