ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយ

អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី០៧ ខែកក្កដានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ នេះបើតាមការចុះផ្សាយរបស់ CNN ។

មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីអង្គការ WHO គឺដោយសារប្រធានា ធិបតីអាមេរិករូបនេះ បានទម្លាក់កំហុសទៅលើអង្គការ(WHO)ថា គ្មានសមត្ថភាពក្នុងការជូនដំណឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការឆ្លងរាលដាលវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។

សូមបញ្ជាក់ថា លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងច្រើនទៀត មានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងនាំអាមេរិកឲ្យចេញពីអង្គការយូណេស្កូ ៕