ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វេង សាខុន បង្កើតក្រុមការងារចុះស្រាវជ្រាវនិងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃពលរដ្ឋកំពុងតែកាន់កាប់

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ ចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែល ប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែង។

ការបង្កើតក្រុមការងារនេះ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗ ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីថា គឺត្រូវតែកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់ នៅជាងដប់ម្ភៃឆ្នាំមកហើយ ៕