លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលT.O.I.C Group កំពុងតែស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ដោយលោកឧកញ៉ា ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ បម្រើដល់វិស័យទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។
ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានមានប្រសាសន៍ថា លោកការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុមដែលនៅក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
លោកបន្ថែមទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍ ដែលមានទីតាំងជាកន្លែងសក្តានុពលមួយចំនួនទៀតផង។
លោកអភិបាល បានត្រៀមសហការយ៉ាងល្អ ដល់វិនិយោគិនក្នុងស្រុក ដែលមានការចាប់អារម្មណ៍ពង្រីកការវិនិយោគនៅ ក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកែប។