ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ អនុញ្ញាតិឲ្យ​​លោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព បង្ហាញពីសារសំខាន់នៃការរក​ឃើញ​​ម៉ាស៊ីនផលិតទឹកអម្រឹតតាមរូបមន្តអ្នកវិទ្យាសាស្ត្រខ្មែរពីសម័យដើម​​​​

បន្ទាប់ពីមានការផ្សាយក្នុងកម្មវិធីដំណឹងពេលព្រឹករបស់ទូរទស្សន៍BTV ជាច្រើនដងពីលោក សយ សុភាព អ្នកកាន់កម្មវិធីដំណឹងពេលព្រឹក ជាមួយ លោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្រ្ត  និងលោកបណ្ឌិត សភាចារ្យ រស់ ចន្រ្តាបុត្រ ដោយមានការសម្ភាលពីសក្តានុពលទឹកធ្លាក់ភ្នំគូលែននឹងយកទឹកនេះធ្វើជាទឹកកំចាត់ជំងឺខូវីដ១៩ ស្រាប់តែមិនយូរប៉ុន្មានដំណឹងនេះបានជ្រាបដល់ប្រមុខដឹកនាំជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ភ្លាមៗនោះ សម្តេចតេជោបានណែនាំ លោក ចម ប្រសិទ្ធិ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៏ អញ្ជើញ លោក បណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្ត្រ និង លោក សយ សុភាព ចូលជួបនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៣ខែកក្តដានេះនៅទីស្តីការក្រសួងតែម្តង។
លោក បណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព អគ្គនាយកមជ្ឍមណ្ឌលព័ត៌មានដើមអម្ពិលនិងជាពិធីករ BTV បាន ធ្វើបទបង្ហាញ ម៉ាស៊ីន ផលិតទឹក អម្រឹត តាមរូបមន្ត អ្នកវិទ្យាសាស្ត្រខ្មែរសម័យ ចក្រភពអង្គរខែ្មរ។
លោក សយ សុភាព អគ្គនាយកមជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិលនិងជាពិធីករ BTV តែងតែស្រាវជ្រាវពីភូមិសាស្រ្តនយោបាយ និងការវិវត្តថ្មីនៅកម្ពុជា ។ ប៉ុន្តែដោយឡែកលើកនេះ ស្របពេលដែល សម្តេចតេជោ ជំរុញរឹតតែខ្លាំងលើវិស័យកសិកម្មដែលជាមូលដ្ឋានធំក្នុងការផលិតស្បៀង ទើបលោកស្រាវជ្រាវរកបញ្ញាវន្តខ្មែរក្នុងទស្សវត្តឆ្នាំ១៩៨០ ទទួលបានការបណ្តុះបណ្តាលពីរុស្សីបង្ហាញសត្ថភាពជួយសង្គមជាតិក្នុង កាលទេសៈដែលកម្ពុជាកំពុងជួបវិបត្តខូវីដ១៩។
លោក សយ សុភាព បានចាត់ទុក លោក បណ្ឌិត ហេង ប៊ុនអ៊ី ជាអ្នកប្រាជ្ញ ខ្មែរពិប្រាកដកដែលអាចរួមចំណែកជាមួយអ្នកចេះដឹងដទៃទៀត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ និងលើកកេរ្តិ៍ឈ្មោះមហានគរខ្មែរក្នុងសម័យតេជោ សែន៕