ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនអ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១៣លាននាក់ហើយ គឺចំនួន ១៣ ០២៧ ៨៣០ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ និងកំណើនអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៥៧ម៉ឺននាក់ គឺចំនួន ៥៧១ ០៧៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួនជាង៧លាននាក់ គឺចំនួន ៧ ៥៧៥ ៥១៦ នាក់ បានជាសះស្បើយពីវីរុសនេះ។
រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ អ្នកឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ១៩៤ ៣២៥ នាក់ និងអ្នកស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន ៣៩៥២ នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19សរុប និងមនុស្សស្លាប់សរុបច្រើនជាងគេ ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ អាមេរិកមានអ្នកឆ្លងសរុបរហូតដល់ ៣ ៤១៣ ៩៣៦នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ១៣៧ ៧៨២ នាក់៕