ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តកំពត អំពាវនាវឲ្យពលរដ្ឋខិតខំបន្ដការងារបង្កបង្កើនផល ដើម្បីបង្កើនជីវភាព

កំពពត៖ ដោយសារក្ដីកង្វល់ពីរបបទឹកភ្លៀងមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហា នេះអាចនាំឲ្យប៉ះពាល់លើការងារបង្កប ង្កើនផល ពិសេសលើ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ។ លោក ជាវ តាយ អភិបាលខេត្ត កំពត បានអំពាវនាវបែបនេះ លោកចុះជួបសំណេះសំណាលសួរសុខទុក្ខពីជីវភាព រស់នៅនិងស្វែងយល់ការងារ បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយ មាស ខេត្តកំពត កាលពីរសៀលថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ ។

លោក ជាវ តាយ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងបានអនុវត្តនូវនយោបាយទឹក សម្រាប់ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងនោះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទំាងប្រទេស ដោយឡែក សម្រាប់ខេត្តកំពត ក៏បាននឹងកំពុងកសាងប្រព័ន្ធធារាសាស្ត្រ នៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់។

ជាក់ស្ដែងប្រព័ន្ធធារាសាស្រ្តទ្វារទាក់ទឹកព្រែកទូកមាសនដែលក្រសួងធនធានទឹកនិងឧត្តុនិយមបាននិងកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះតែម្ដង។ លោកអភិបាលខេត្តក៏បានបន្តទៀតថា ដោយផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា នៅក្នុងរយៈពេលពាក់កណ្ដាលខែកក្កដានេះ ទឹកភ្លៀងអាចមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះអាចធ្វើឱ្យប្រជាកសិករជួបការបញ្ហាការខ្វះខាតទឹកដែលនាំឱ្យប៉ះពាល់ ស្រូវវស្សារឬដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ។

ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាប្រភពទឹកអោយបានល្អ ហើយបើមានជួបប្រទះបញ្ហាប៉ះពាល់លើដំណាំស្រូវ ដោយសារការខ្វះខាតទឹក នឹងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់បូមជួយសង្គ្រោះដំណាំ ស្រូវបាន សូមបងប្អូនរាយការណ៍ឲ្យបានជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបានដឹងដើម្បី ចាត់វិធានការចុះជួយអន្តរាគមន៍បូមទឹកឲ្យបានទាន់ពេលវេលា ដោយមិនត្រូវព្រងើយកន្តើយ ទុកចោលឲ្យមានការប៉ះពាល់ខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ របស់បងប្អូនបានឡើយ។

លោកអភិបាលខេត្តក៏បានលើកទឹកចិត្ត ស្នើឲ្យប្រជាពលរដ្ឋ នៅពេលមានទឹកគ្រប់គ្រាន់ ត្រូវបង្កើនការសាបព្រោះដកស្ទូងស្រូវនិងដាំដុះដំណាំរួមផ្សំឲ្យអស់លទ្ធភាពផ្ទៃដីដែលមាន ហើយបើមាន បញ្ហាកង្វល់ បញ្ហាប្រឈម ឬតម្រូវការផ្សេងៗ ក៏សូមឲ្យប្រញាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ដើម្បីសហការគ្នាចូលរួមជួយដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សជាបន្ទាន់ផងដែរ។

លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក៏បានជូនក្រមា និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ កម្មករកងកម្លាំង ដែលបានចូលរួមប្រមាណជាង១០០ នាក់ និងបានបន្ត ចុះស្វែងយល់សំណង់ស្ទាក់ទឹកព្រែកទូកមាស នៅក្នុងភូមិព្រៃចេកឃុំទូកមាសខាងលិចនេះ ដែលបាននិងកំពុងដំណើរការសាងសង់ប្រមាណ ៧០ ភាគរយផងដែរ៕

ដោយ៖​សំរិត